ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេសម្នាក់ ចូលក្នុងហាងលក់សំលៀកបំពាក់ លួចខោអាវ

2 ខែ មុន 43 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៣១ កក្កដា ២០១៩ វេលាម៉ោង ១០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីអំពើលួច (លួចយកខោអាវ) នៅចំណុចក្នុងផ្សារអីអន២ ហាងអាន់ឌឺអាម័រ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ THEODOROU KONSTANTINOS ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិក្រិច មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) កាន់លិខិតឆ្លងដែនលេខ AN3080213 ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ មាស បូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនវ៉ល់ម៉ាកខេម ស្នាក់នៅផ្ទះលេខ៧ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ៖ ខោជើងវែងចំនួន០១ , ខោជើងខ្លីចំនួន២ , អាវយឺតដៃខ្លីចំនួន០១ ប្រគល់ឲ្យជនរងគ្រោះវិញ និង (ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហូវៃ និងលិខិតឆ្លងដែន០១ របស់ជនសង្ស័យ )។

សមត្ថកិច្ចប្រាប់ថា  មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុងហាងលក់សំលៀកបំពាក់ខាងលើ រួចបានធ្វើសកម្មភាពលួចយកសំលៀកបំពាក់ ក្នុងហាងហាងអាន់ឌឺអាម័រ ក្នុងផ្សារអីអន២ បន្ទាប់មកជនរងគ្រោះឃើញ ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ