ព្រឹតិ្តការណ៍ថ្មីៗ

បើកទ្វារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ប៉ុនប៉ងលួច តែមិនបានសម្រេច ត្រូវជាប់ខ្នោះ…

3 ខែ មុន 48 tnn_admin

ខេត្តកណ្តាល៖  ឃាត់ខ្លួនជនសង្ស័យម្នាក់ បើកទ្វារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុនប៉ងលួច តែមិនបានសម្រេច នៅថ្ងៃ ពុធ១៥រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨.៣៥នាទី នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ យិត​ ប៊ុនថងភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល (ឃាត់ខ្លួន) ។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ ជនសង្ស័យ បានលើកទ្វាររមូរ នៃការិយល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ឡើងទៅលើ តែលើកមិនរួច ពេលនោះមានបុគ្គលិក ឈ្មោះសុខ​ អូន បានស្រែកហៅឈ្មោះមុំ​ សឺងពីរបីម៉ាត់ ពេលឮដូច្នេះ ជនសង្ស័យភ័យស្លន់ស្លោ បានរត់ទៅក្រោយបំរុងផ្លោះរបងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ពីខាងក្រោយ តែត្រូវបុគ្គលិកតាមឃាត់ជាប់ ។ ​

ក្រោយពីបានទទួលព័ត៌មានភ្លាមនោះកម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុធ្វើ នាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ