ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា ធ្វើអោយស្ត្រីចំណាស់ម្នាក់ ហូរទឹកភ្នែក

1 ខែ មុន 99 tnn_admin

ភ្នំពេញ៖ ក្រោយពី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បាបជូនដំណឹង ស្តីពីការុះរើសំយ៉ាបផ្ទះមួយកន្លែង ដែលសង់រំលោភលើចិញ្ចើមផ្លូវ ដែលមានទីតាំងនៅផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ដោយមានការឯកភាពពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌបានដឹងនាំកម្លាំង ភូមិ សង្កាត់ និង សណ្តាប់ធ្នាប់ខណ្ឌ បានចុះទៅរុះរើសំយ៉ាបផ្ទះតាមកាលកំណត់ និង មានការព្រងព្រៀងពីភាគី ម្ចាស់ផ្ទះដែលផង។

អ៊ុំស្រីម្ចាស់ផ្ទះ មានឈ្មោះ សាន់ សារី ស្ត្រី អាយុ ៦០ឆ្នាំ មានកូនប្រុសឈ្មោះ ម៉ៅ ផា អាយុ២០ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី១  គាត់បានប្រាប់អោយដឹងថា ផ្ទះនេះមានទំហំ 2 X 7 m  បានមករស់ តាំងពីឆ្នាំ ១៩៩៧ តែមិនមានប័ណ្ណកម្មសិទ្ធិទេ មានតែបង្កាន់ដៃទិញលក់។

ស្ត្រីចំណាស់ខាងលើ រៀបរាប់ទាំងទឹកភ្នែក ថាគាត់មិនជំទាស់ និងការរុះរើរបស់អាជ្ញាធរទេ មានតែសូមថ្លែងអំណរគុណ ដល់អាជ្ញាធរ ដែលបានជួយចាក់ដីបំពេញមុខផ្ទះ ជាពិសេស ជួយប្រក់ដំបូងផ្ទះថ្មីអោយទៀតផង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!