ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា ៖  ដោះលែងចិញ្ចើមផ្លូវ និង ផ្លូវថ្មើ្មរជើង អោយមានសេរីភាពផង!

1 ខែ មុន 64 tnn_admin

ភ្នំពេញ៖ ដោយមមានការឯកភាព ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់ស្លាកយីហោ ដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ ក្រោយពេលដែលអាជ្ញាធរជូនដំណឹង និងប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារមកហើយនោះ។

ចិញ្ចើម សម្រាប់ផ្លូវថ្មើជើងនៅកំណាត់ផ្លូវ២០១១ ត្រូវបានអាជីវករ និង ពលរដ្ឋមួយចំនួន ដាក់តាំងលក់ សង់របងដែក លើកស្លាកយីហោ ឬ ប៉ាន់ណូ និងសំណង់រឹងមាំផ្សេងទៀតផងដែរ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ គ្មានផ្លូវថ្មើជើង និងបង្កការកកស្ទះចរាច ជាប្រចាំ។

ការរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវ២០១១សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកទល់និងព្រុំប្រទល់ខណ្ឌសែនសុខ និង ពោធិ៍សែនជ័យ ។

លោក ប៉ាង លីដា បានឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នៅថ្ងៃនេះ គឺក្រុមកាងារបានកាត់ស្លាកយីហោ ដែលដាក់ដាំលើចំណីផ្លូវសាធារណៈ រឺ សំណង់ផ្សេងៗ ដែលបានសង់រំលោភយកផ្លូវជាប្រយោជន៍ ឬកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង។

លោក ប៉ាង លីដា បន្តទៀតថា ការដឹកនាំកម្លាំងចុះប្រតិបត្តិការនៅពេលនេះគឺយើងធ្វើការកាត់ស្លាក និង វាយកម្ទេចសំណង់រឹងមាំ រុះរើការតាំងលក់ផ្សេង នៅម្ខាងផ្លូវសិន នៅថ្ងៃបន្ទាប់ និងបន្តចុះប្រតិបត្តិការណ៍បន្តទៀត ។

លោក ប៉ាង លី សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសោភ័ណភាព ក្នុងរាជធានីភ្នំពេញ របស់យើង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ