ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀន

1 ខែ មុន 28 tnn_admin

បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុថ្នាំញៀនខុសច្បាប់។យោងតាមបទបញ្ជារបស់លោកឧត្តមសេនេយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិងឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែនព្រហ្មទណ្ឌប្រឆាំងបទល្មើសគ្រឿងញៀន ដូច្នេះលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានចុះប្រត្តិបត្តិការ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ិុម ខេមរា ហៅប៊ិប ភេទប្រុស អាយុ៣១ឆ្នាំ ចំណុចភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងកាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

លោកអធិការបានបញ្ជាក់ប្រាប់TNNថា៖ជនសង្ស័យមានទីលំនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់ប្លាស្ទិច ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ  សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!