ព្រឹតិ្តការណ៍ថ្មីៗ

សុំច្បាប់ទៅលេងកំពត ៣ថ្ងៃ តែបាត់ដំណឹង១១ថ្ងៃហេីយ កូនប្រុសស្រី២នាក់ មិនហូបអាហារ ស្រែករកម៉ែ ម៉ែទៅណា?

1 ខែ មុន 857 tnn_admin

ភ្នំពេញ ៖ រអ៊ូរទាំ ចង់ទៅលេងសមុទ្រ នារីបម្រេីការក្នុងបារមួយកន្លែង បានសុំច្បាប់ម្ចាស់ហាង ចំនួន៣ថ្ងៃ ទៅលេងខេត្តកំពត តែម្នាក់ឯង ដោយប្រាប់ថាបុរសបារាំងម្នាក់ ទេីបស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួ បគ្នា តែ១១ថ្ងៃហេីយ បាត់ដំណឹងឈឹង មិនទាន់ត្រលប់មកវិញ និងមិនឃេីញទាក់ទងទៅអ្នកផ្ទះ ឬអ្នកនៅកន្លែងធ្វេីការបានដឹងទេ ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់នាង ពេក អ្នកគ្រប់គ្រងហាង និងអ្នកធ្វេីការជាមួយនាងបានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាងដែរ តែមិនលេីកទូរស័ព្ទ និងពុំមានការឆ្លេីយតបមកវិញឡេីយ ។

ស្ត្រីដែលជាបុគ្គលិកហាងស្រាបារាំងដែលបាត់ដំណឹងទាក់ទងមិនបាននោះ មានឈ្មោះ ស្រី ណង អាយុ ៣៥ឆ្នាំ ធ្វេីការនិងស្នាក់នៅ ហាងស្រាបារាំង “VVIP Bar & Food” នៅផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកូនពីរនាក់ កូនប្រុសបង ឈ្មោះ ធីម អាយុ ១០ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ទី អាយុ៤ឆ្នាំ ស្នាក់នៅម្ចាស់ហាង ខណៈពេលនេះកូនៗទាំងពីរនាក់នោះ ឈឺហេីយ ។

បេីតាមសម្ដីបងស្រីអ្នកគ្រប់គ្រងហាងស្រាបាំរាំង VVIP បានរៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ ស្រីណង បាន រអ៊ូរទាំ ថា ចង់ទៅលេងសមុទ្រ និងតែងមានទឹកមុខ ស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហេីយមុនថ្ងៃចេញពីហាងទៅ ស្រីណង បានមកសុំច្បាប់សម្រាកពីការងារ ២,៣ថ្ងៃប៉ុណ្ណោះ ដេីម្បីទៅដេីរលេងនៅខេត្តកំពត ដោយប្រាប់ថាបុរសបារាំងម្នាក់ ទេីបស្គាល់គ្នាតាមហ្វេសប៊ុកហេីយណាត់ជួ បគ្នា ។ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្រីណង បានរៀបចំ សម្លៀកបំពាក់ ឡេីងជិះរថយន្តក្រុង សូរិយា ធ្វេីដំណេីរទៅខេត្តកំពត បាត់ទៅ។

តែគិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ គឺ១១ថ្ងៃហេីយ មិនទាន់ឃេីញនាងត្រលប់មកធ្វេីការវិញ ទេ ហេីយក៏មិនឃេីញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វេីការបានដឹងដែរ ហេីយម្ចាស់ហាង និងអ្នកធ្វេីការជាមួយនាង ក៏បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាង ដេីម្បីសួរនាំអោយដឹងថា នៅឯណា ឬមានបញ្ហា អ្វី បានជាមិនលេីកទូរស័ព្ទ និងពុំមានការឆ្លេីយតបមកវិញដូច្នេះ ។

ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ ស្រីណង ហេីយស្របពេលដែលកូនៗ នឹករលឹក ខ្លាំងពេក មិនសូវញាំបាយទឹកទេ ឥលូវឈឺទៀត ធ្វេីឲ្យបងស្រីអ្នកគ្រប់គ្រងហាង ទទួល រ៉ាប់រង បន្ទុក លេីនេះ ដូច្នេះហេីយគាត់ សូម ប្រកាសរក ស្ត្រីជាម្ដាយ ដែល សុំច្បាប់ទៅលេង ខេត្តកំពត ហេីយបាត់ដំណឹង មិនដឹងទៅដល់ណា ឡេីយ ។

បេីសិនជាបងប្អូនណាប្រទះឃេីញ ឬគាត់ជួបនៅកន្លែងណា ជួយប្រាប់សមត្ថកិច្ច ឬសមីខ្លួនគាត់ផង ព្រោះពេលនេះកូនៗគាត់ នឹករលឹក ណាស់ មិនព្រមហូបអាហារទេ ដូច្នេះ ហេីយសូមជួយ Share ចែករំលែក ផង ហេីយបេីសិនជាបានឃេីញ សូមទំនាក់ទំនងមកលេខ 088 575 3753 សូមជួយ Share ផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ