ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ បន្តចុះជួបសួរសុខទុក្ខ និង ផ្តល់អំ ណោយមនុស្សធម៍ចំនួន ១៧គ្រួសារ ជូនគ្រួសារជួបជីវភាពលំបាក រស់នៅ សង្កាត់ចាក់អង្រែក្រោម

1 ខែ មុន 27 tnn_admin

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ និង ០០ នាទីរសៀល ថ្ងៃ ពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នឹង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ នឹងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ នឹង ចាស់ជរាគ្មានទីពឹង ចំនួន ១៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ក្នុងនោះដែរក៍មានការ​ចូល​រួម​ពី
– លោក​ស្រី​ ខឹម​ វណ្ណនី​ សមាជិកា​អចិន្ដ្រៃយ៍​ អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ ។
– លោក​ ជា​ សុខៃ​ ចៅសង្កាត់​ចាក់អង្រែក្រោម​ ។
– លោក​ លោកស្រី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​សង្កាត់​ចាក់​អង្រែ​ក្រោម​ ។
-លោក​ លោកស្រី​ មេភូមិ​
-យុវជន​ កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ ។

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 បន្ទាប់មក លោកប្រធានអនុសាខា ក៍បានលើកឡើងនូវបញ្ហាសុខភាព ជាក់ស្ដែងបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងប្រឈមនូវជំងឺគ្រុនឈាម ដូច្នេះ លោកប្រធានអនុសាខា បាន​អំពាវ​នាវ​ឲ្យបងប្អូនដែលរស់នៅក្នុងមូល​ដ្ឋាន​ ខណ្ឌ​មានជ័យ​ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាខែនេះជា រដូវភ្លៀងធ្លាក់ មូសខ្លាក៏កេីត ច្រេីន យើងត្រូវការពារពីជំងឺគ្រុនឈាមអោយខានតែបាន សូមបងប្អូន ពាក់អាវដៃវែង ខោជេីងវែង គេងដាក់មុង អោយបានត្រឹមត្រូវ ប្រេីធូកមូស រឺថ្នាំបាញ់មូស ដាក់ថ្នាំអាបេតក្នុងពាងទឹក រឺអាង ធ្វេីគំរបពាងរឺអាងទឹក កុំនៅកន្លែង ងងឹងអុកប្រម៉ុក ត្រូវបេីកទ្វាបង្អូចពេលមានពន្លឺថ្ងៃ។

ដុតចោលរឺកប់វត្ថុដែលអាចដក់ទឹកបាន បេីមានករណីឡេីងកន្ទួលក្រហម នៅលេីស្បែកនឹងក្ដៅខ្លួនងងុយតែដេក សូមមេត្តាប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗ រួមមាន ៖
អង្ករ ១បាវ ៣០គីឡូ, មី ម៉ាម៉ា ១កេស, ទឹកសុទ្ធ ១យួរ, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, តែ​ ៥កញ្ចប់​ រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ