ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម សក់ សេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសស្វីស

1 ខែ មុន 57 តូ សុផល

ភ្នំពែញ: នារសៀលថ្ងៃ ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តី​ទី​ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកជំទាវ ​Pascala BEARISWYL រដ្ឋលេខាធិការ ក្រសួងការបរទេសស្វីស ចូលសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជារូបផងដែរ

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះ​រដ្ឋាភិបាលស្វីសដែលបានជួយមក​រដ្ឋាភិបាល​កម្ពុជាលើវិស័យសុខាភិបាលតាមរយៈមន្ទីរពេទ្យគន្ធបុប្ជា និងចំពោះការជួយគាំទ្រមកលើកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិដែលកន្លងមកធ្វើគាត់បានជួយកំណែទម្រង់នេះរយៈពេល ៣ ឆ្នាំបានបញ្ចប់ហើយ ប៉ុន្តែ​គម្រោងនេះបានបន្តទៀតតាមរយៈធនាគារពិភពលោកដែលមានទឹកប្រាក់ប្រមាណ ៤,១០០,០០០ដុល្លា។ ឯកឧត្តមក៏បានស្នើសុំឲ្យរដ្ឋាភិបាលស្វីសជួយរៀបចំកសាងផែនជាតិលើកទី២ក្នុងការជួយជំនួយបច្ចេកទេស ដើម្បីឲ្យផែនការលើកទី២នេះបន្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ