ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំពិភាក្សាគ្រោងចំណូលថវិកា របស់រដ្ឋបាលខេត្ត ឆ្នាំ២០២០

1 ខែ មុន 7 តូ សុផល

ខេត្តកំពត:  រសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាគ្រោងចំណូលថវិកា របស់រដ្ឋបាលខេត្ត ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកអភិបាលស្រុកដងទង់ និងលោកអភិបាលស្រុកជុំគិរី សរុបចំនួន ៣០នាក់។

កិច្ចប្រជុំពិភាក្សាអំពី៖
១.របាយការណ៍ស្តីពីការអនុវត្តចំណូលឆមាសទី១ ឆ្នាំ២០១៩
២.របាយការណ៍ស្តីពីការប៉ាន់ស្មានការអនុវត្តចំណូល ឆ្នាំ២០២០។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!