ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ: មន្ត្រីដែលមិនគោរព​វិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ

1 ខែ មុន 393 តូ សុផល

ភ្នំពេញ: លោក ហែម ដារិទ្ធិ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ នារសៀលថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទក្នុងគោលបំណង​ពង្រឹង​បន្ថែមនូវតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវាលា​ ។

បន្ថែមពីលើនេះលោកអភិបាល បានសំណូមពរដល់មន្ត្រីទាំងអស់ គោរពអោយបាននូវបទបញ្ជាផ្ទៃក្នុង គោរពវិន័យ​ ក្រមសិលធម៌ ត្រូវមានឯកសណ្ឋាន​​ពេលវេលាបំពេញការងារ​ គោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ​ ចូលរួមវេនប្រចាំការតាមកំណត់ និងពាក់ស្លាកសម្គាល់ខ្លួន​ និងតួនាទីអោយបានត្រឹមត្រូវរាល់ពេលបំពេញការងារ។

លោកបន្ថែមថាៈ ចំពោះមន្ត្រីដែលមិនគោរព​វិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ ដែលមានការកំណត់ស្រាប់ក្នុងកិច្ចសន្យាការងារ និងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ