ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងណាស់​! រថយន្តដឹកមាន់ ពន្លះរថយន្តសាំយ៉ុង​ដឹកកម្មករ​ ក្រឡាប់ផ្ងាជើង​ ខ្ទាតមនុស្សរបួសធ្ងន់ស្រាល​ពេញផ្លូវ​ ទាំងព្រលឹម!

8 ខែ មុន 32 តូ សុផល

ភ្នំពេញ​ ៖​ មានគ្រោះថ្នាក់ចរាចណ៍​ដ៏រន្ធត់​ទៀតហេីយ រវាងរថយន្ដដឹកមាន់ ​បុកជាមួយរថយន្តសាំយ៉ុងដឹកកម្មករលាន់លឺដូចរន្ទះ បណ្ដាលឲ្យមានកម្មការិនី រងរបួសធ្ងន់​ និងស្រាលច្រេីននាក់​ ពេញកន្លែងកេីតហេតុ​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍​ និងបញ្ជូនទៅសង្គ្រោះបន្តបន្ទាប់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេី​នេះបានកេីតឡេីងនៅវេលាព្រឹកព្រលឹម​ស្រាងៗ​ ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាគព័ន្ធ​ ខេត្តស្វាយរៀង​ ។ 

បេីតាមសេចក្ដីរាយការណ៍បឋមពីតាមវិទ្យABC គឺមិនទាន់មានអ្នកស្លាប់ទេ សុទ្ធតែអ្នករងរបួសធ្ងន់និងស្រាល​ ខណៈពេលនេះកម្លាំងនគរបាលអធិការស្រុក​ ស្នងការខេត្ត​ កំពុងជួយសង្គ្រោះ​ បញ្ជូនទៅមន្ទីរពេទ្យ ដោយមិនទាន់ទទួលបាល​តួលេខ​អ្នករបួសច្បាស់លាស់ប៉ុន្មាននាក់នៅឡេីយទេ​ សូមរងចាំព័ត៌មាន​ពិស្តារ​បន្តិចទៀត​នេះ៕ ដោយ : ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ