ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃិត ឈឿន : ឃើញគ្នាលំបាក ដើរហួសមិនជួយ លោកធ្វើមិនកើតទេ!

8 ខែ មុន 168 តូ សុផល

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសបុក ដែលបង្ហោះរូប ក្មេងដេកលើគ្រែគ្មានរនាបក្នុងគ្រួសារមួយដែលមានម្ដាយសតិមិនប្រក្រតី រស់នៅជាមួយកូនតូច៤នាក់ ស្រី៣នាក់ប្រុសម្នាក់ ដែលមិនដឹងថាឪពុកនៅទីណា រស់នៅជាស្ត្រីមេម៉ាយ ទើបនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិនិង បុគ្គលិកផ្សារ KC បាននាំយកអំណោយ និងថវិការមួយចំនួន មកជូនគ្រួសារទីទ័លក្រ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

គ្រសារខាងលើមានម្ដាយឈ្មោះ សុខ ទីន អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយកូន៤ មានសតិមិនប្រក្រតី ប្ដីរត់ចោលតាំងពីមិនទាន់មានកូន ហើយកូនប្រុសស្រីទាំង៤នាក់នេះក៏មិនដឹងថាឪពុកនៅទីណា ជានរណាដែរ ។ រស់នៅជាមួយកូនៗក្នុងខ្ទមកំសត់ ដោយពឹងផ្អែកលើបងស្រី បងថ្លៃស្រីនិងអ្នកជិតខាងជួយទំនុកបំរ៉ុង បាយទឹក ។ ដោយសារស្ត្រីខាងលើមានសតិមិនគ្រប់សូម្បីដាំបាយហូបមិនបានផង ពេលខ្លះដាំរហូតបាយខ្លោច ហើយមានពេលខ្លះបាយឆៅ ។ ដោយមើលឃើញការលំបាកទើបលោក ឃិត ឈឿន នាំយកអំណោយមកចែកជូនផ្ទាល់ដល់លំនៅដ្ឋាន ។

ស្ថានភាពជាក់ស្តែង នៃអំណោយដែលត្រូវបានយកមកចែកជូនមានអង្ករ ២បាវ មី ត្រីខ ប៊ីចេង ស្ករ និងថវិកាមួយចំនួន បានមកពីការចូលរួមជួយឧបត្ថម្ភបុគ្គលិកផ្សារKC ទាំងអស់ ។

នៅក្នុងឪកាសនោះ អាជ្ញាធរស្រុក ថ្ពង រួមនិងក្រុមការងារលោកក៏បានចូលរួមចំនែក សង់ផ្ទះប្រក់ស័ង្កសីមួយខ្នងជូនគ្រួសារខាងលើ ។ ដោយឡែកលោក ឃិត ឈឿន  បានមានប្រសាសន៍ សំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាក ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ ដែលនាំអោយប្រជាជនមានការគោរព ស្រលាញ់និងបង្កេីននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀតមកលេីរូបលោក ដែលជានិច្ចជាកាល

លោកបានយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ ជួបការលំបាក សិស្សានុសិស្ស ចាស់ជរា ជាដើម ដែល

ពួកគាត់ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្នបែបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ