ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈអភិបាលខេត្តកំពត ប្រចាំខែ កក្កដា ឆ្នាំ២០១៩

1 ខែ មុន 14 តូ សុផល

កំពត: ព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ កក្កដា ឆ្នាំ២០១៩។

កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក​ លោកស្រី​ អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារកំពង់ផែ ការិយាល័យសរុបនិងព័ត៌មាន សរុបចំនួន ៧២នាក់ ។

កិច្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ពិនិត្យ ពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែមិថុនា ឆ្នាំ២០១៩
៣-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា
៤-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មាធិការលទ្ធកម្មក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត
៦-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការរៀបចំគម្រោងខេត្ត
៧-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុមប្រឹក្សាខេត្ត
៨-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត
៩-ពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំ ស្តីពីការវិនិយោគខេត្ត
១០-ពិនិត្យពិភាក្សាលើសំណើសុំកែសម្រួលគម្រោងខេត្តឆ្នាំ២០១៩ ផ្លូវពីស្តុបភូមិតាអេងដល់កីឡាលើទឹក ពីផ្លូវកៅស៊ូ Ac មកជាផ្លូវបេតុងវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!