ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿងបើកបោះពួយល្បឿនលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករះរថយន្ត៣គ្រឿង រឺម៉ក២គ្រឿង ដែលកំពុងឈប់ចតចាំភ្លើងស្តុប កាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតចំណុចលើផ្លូវ២០០៤ ភ្លើងស្តុប កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ ក៏ដូចជា អ្នកបើកបរយានយន្តរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលយានជំនិះ លើផ្លូវ២០០៤ ពីកើតទៅលិច ឈប់ចតស្ងៀម រងចាំភ្លើងស្តុប ស្រាប់តែរថយន្តបង្ក ប្រភេទដឹកបេតុង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1561 បើកល្បឿនលឿន បោះពួយពីកើតទៅលច ដល់ចំណុចខាងលើ ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករះ រុះ ផ្ទប់ បណ្តាលឲ្យរថយន្ត៣គ្រឿង រ៉ឺម៉ក២គ្រឿង ទទួលរងខូចខាត ។
យានយន្តរងគ្រោះ ខូខាត ទី១ រថយន្ត ព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0892 រងខូចខាតខ្ទេចទាំងមុខ-ក្រោយ ។
ទី២ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9882 ខ្ទេចផ្នែកខាងក្រោយ ។
ទី៣ រថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-4506 ។ ទី៤ រ៉ឺម៉កម៉ូតូ ដឹកទ្វារដែក ក្រឡាប់ ផ្ងារជើង គៀបជាប់នៅកណ្តាលគេ អ្នកបើកបររងរបួសស្រាល។
ទី៥ ម៉ូតូកង់បី ពណ៌លឿង មួយគ្រឿងផងដែរ រងខូចខាតកំពិតផ្នែកខាងក្រោយ ។
ករណីខាងលើនេះផងដែរ ពុំបង្កឲ្យមានអ្នករងរបួសនោះ គ្រាន់តែអ្នកបើកបររ៉ឺម៉កម្នាក់ ប៉ះជើងបន្តិចបន្តួច រីឯម៉ូតូកង់បី យល់ថា កំពិតតិចតួច មិននៅវែងឆ្ងាយ រកសំណង់ ក៏បានសុំចាកចេញទៅ ។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរ ត្រូវបាននគរបាលប្រចាំគោលដៅភ្លើងស្តុប អន្តរាគមន៍ផងដែរ ដើម្បីសម្រួលចរាចរណ៍ ខណៈដែលកំពុងកើតហេតុ កំណាត់ផ្លូវខាងលើកកស្ទះ ហើយអ្នកបើកបររថយន្តបង្ក មិនហ៊ានចុះ រហូតដល់ សមត្ថកិច្ច យករថយន្ត រងគ្រោះនិមួយៗចេញ ទើបឲ្យអ្នកបើកបរចុះ និងឃាត់ខ្លួននាំទៅផ្នែកជំនាញ។
ហើយករណីខាងលើនេះផងដែរ ការខូចខាតរថយន្ត៣គ្រឿង រ៉ឺម៉កម៉ូតូមួយគ្រឿង សមត្ថកិច្ច ប្រគល់ឲ្យទៅ ការិយា ល័យចរាចរណ៍ជើងគោក ស្នងការក្រុង រួមទាំងជនបើកបររថយន្តបង្កផង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
Tag: គ្រោះថ្នាក់ចរាចណ៍