ព្រឹតិ្តការណ៍ថ្មីៗ

ត្រឹមជាសង្សារ រួមបន្ទប់ជួល វាយម្លឹងហើយ ចុះទំរាំតែ…….

1 ខែ មុន 13 tnn_admin

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រត់ទៅប្តឹងប៉ូលិសអោយជួយ បន្ទាប់ពីបុរសជាគូសង្សារបានប្រើអំពើហឹង្សា ជាញឹកញាប់។ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ វេលាម៉ោង៦ និង៣០នាទីព្រឹក រៀបនឹងចេញទៅធ្វើការងារហើយ ស្រាប់តែសង្សារផ្ទុះកំហឹងរឿងបញ្ជាឲ្យនាងដើររកខ្ចីចងការលុយគេ មិនបាន ប្រើកណ្តាប់ដៃវាយជាំភ្នែកម្ខាង ធាក់ចង់បាក់ចង្កេះ និងយកខ្សែរឹតក ស្ទើរក្ស័យ បង្ខាំងចាក់សោរ ក្នុងបន្ទប់ នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ។

នារីរងគ្រោះឈ្មោះ សេង សម្ភស្ស អាយុ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបាន៤ថ្ងៃហើយ មានទីលំនៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌកំបូល ។ ចំណែកបុរសជាគូសង្សារ មានឈ្មោះប៉េង វិច្ឆិកា អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។

តាមសម្តីភាគីខាងស្រីបានឲ្យដឹងថា នាងបានស្រឡាញ់គ្នាជាមួយបុរសខាងលើអស់រយៈពេល៤ខែមកហើយ ហើយចំនួន៤លើកមកហើយ សង្សារប្រើអំពើហិង្សារ ទាំងលើកនេះ ទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។ នារីរងគ្រោះបានឲ្យដឹងទៀតថា តាមអ្វីដែលគូរសង្សារសន្យាជាមួយនាងនោះ គឺរៀបការនឹងជាឲ្យក្លាយជាប្តីប្រពន្ធស្របច្បាប់ ដោយសារការទំនុកចិត្តនាងបានរួមរស់ស្នាក់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធអិញ្ចឹងដែរ ទាំងមិនបានរៀបការ ទន្ទឹងការសន្យា ខាងប្រុសចេះតែអូសបន្លាយ លើកពេល លើកថ្ងៃរហូត ដល់នាងទ្រាំលែងបាន នូវអ្វីដែលជ្រុលជ្រួស ព្រោះអង្កក្លាយជាបាយទៅហើយ ដើម្បីឲ្យទុកចិត្តគ្នានាងបបួលនាំទៅចុះ ធ្វើលិខិតអាពាហ៍ពិពាហ៍ មង្គលការចាំពេលក្រោយក៏បាន តែខាងប្រុសចេះតែប្រកែក រកាំរកូសក្នុងសម្ព័ន្ធភាពស្នេហា ហិង្សាកើតមានញឹកញាប់ ឈ្លោះ ត្រូវ ស្មើគ្នា រយៈពេល៤ថ្ងៃចុងក្រោយមុនប្តឹង នាំគ្នាទៅជួលបន្ទប់ស្នាក់នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ។

ដល់ចំណុចនេះ នារីរងគ្រោះ ទ្រហោយំ ស្រណោះខ្លួន មិនគួរឡើងណាស្នេហា អភ័ព្វ ជាំដិតដាមរាងកាយ ដោយអំពើហិង្សារបស់សង្សារទៅវិញ ព្រោះតែខឹងប្រើនាងដើរឲ្យរកបុល ខ្ចីលុយគេមិនបាន នៅព្រឹកថ្ងៃទី៣០ នេះ ស្លៀកពាក់រៀបនឹងចេញទៅធ្វើការទៅហើយ បុរសជាសង្សារ ផ្ទុះកំហឹងខឹងប្រើកណ្តាប់ដៃ វាយជាំភ្នែកឆ្វេង ធាក់សឹងបាក់ចង្កេះ យកខ្សែភ្លើងឆ្នឹងបាយចងរឹតក ស្ទើក្ស័យជីវិត ចាក់សោបង្ខាំងក្នុងបន្ទប់ ទម្រាំរើរួចរត់ទៅប្តឹងប៉ូលិសចុះទៅ អន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង នាំទៅប៉ុស្តិ៍កន្ទោក ក្នុងជំហរមួយ ឲ្យចាត់ការតាមផ្លូវច្បាប់ ។

តាមបុរសជាសង្សារវិញ បានឲ្យដឹងថា មកពីខ្លួនខឹងពេក នាងជាសង្សារ គាស់ទ្វារបន្ទប់ជួល លួចយកឯកសារ សៀវភៅគ្រួសារ សំបុត្រកំណើត រប់គ្រួសារខ្លួន យកទៅបាត់ និងបង្ខំឲ្យ ចុះលិខិតរៀបអាពាហ៍ពិពាហ៍ ខណៈដែលខ្លួនមិនទាន់មានលទ្ធភាព ទើបទ្រាំងលែងបាន វាយជ្រុលដៃ ប៉ោងភ្នែកនាងតែម្តង ។ ហើយបុរសខាងលើ ក៏ទទួលនូវទង្វើររបស់ខ្លួនដែរ ពិតជាបានវាយនាងមែន ដោយសារខឹងពេក ទ្រាំលែងបាន ។

ដោយឡែក សមត្ថកិច្ច នគរបាលប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា ករណីខាងលើ ក្រោយពីទទួលបណ្តឹងរបស់នារីរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ចុះទៅឃាត់នាំខ្លួនជនសង្ស័យភ្លាមៗផងដែរ និងអនុវត្តន៍បន្តតាមនីតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!