ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរេីន អនុញ្ញាតឱ្យលោក យូជីន ខាល់កូ អធិការសាលា បច្ចេកទេសដុនបូស្កូ និងសមាជិកគណៈគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម

2 ខែ មុន 45 តូ សុផល

ខេត្តព្រះសីហនុ:  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក យូជីន ខាល់កូ អធិការសាលា បច្ចេកទេសដុនបូស្កូ និងសមាជិកគណៈគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម។

នៅក្នុងឱកាសខាងលើលោក យូជីន ខាល់កូ បានសម្តែងការកោតសរសើរចំពោះឯកឧត្តមអភិបាលខេត្តដែលបានប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុឱ្យកាន់តែប្រសើរ ព្រមទាំងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។

លោកអធិការសាលាបច្ចេកទេសដុនបូស្កូលើកបង្ហាញអំពីគម្រោងមូលនិធិដុនបូស្កូកម្ពុជាជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឯកភាពនិងយល់ស្របទៅលើគម្រោងមូលនិធិដុនបូស្កូកម្ពុជាបានសង្កត់ធ្ងន់ថាៈ រដ្ឋបាលខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះធនធានមនុស្សនេះហើយអាចជួយឱ្យការអភិវឌ្ឍប្រទេសជាតិរីកចម្រើនយ៉ាងឆាប់រហ័ស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ