ព្រឹតិ្តការណ៍ថ្មីៗ

នៅសុខៗ ទិញសាំងដុតសម្លាប់ខ្លួន?

1 ខែ មុន 17 tnn_admin

បាត់ដំបង៖ ពិតជារឿងមួយដ៍ចម្លែកបុរសម្នាក់ បានទិញសាំងយកមកដុតសម្លាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចស្រុកថ្មគោល។ហេតុការណ៍ចម្លែកនេះបានកើតឡើងនៅចំណុចក្នុងបរិវេណសាលារៀនពពាលខែ ស្ថិតក្នុងភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ គុណ សំរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

យោងតាមការបំភ្លឺរបស់ស្ត្រីជាម្តាយជនរងគ្រោះឈ្មោះ ជុន ចិន្តា ភេទស្រី អាយុ៦៤ឆ្នាំ មានប្រសាសន៍ថាកូនប្រុសរបស់គាត់បានសុំលុយចំនួន២ពាន់រៀលដើម្បីយកទៅទិញសាំងក្នុងគោលបំណងដុតសម្លាប់ខ្លួនប៉ុន្តែគាត់បានលួងលោមកូន(ជនរងគ្រោះ)រហូតដេកលក់ទាំងអស់គ្នាស្រាប់តែភ្លឺឡើងបាត់កូនក៍ស្ទុះចេញទៅដើររកខាងក្រៅ ក៍ប្រទះឃើញកូនរបស់ខ្លួនស្លាប់ក្នុងបរិវេណសាលារៀនដោយមានស្នាមខ្លោចឆេះខ្លួនសឹងតែមិនគួរអោយជឿ។

សំណុំរឿងនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានអះអាងថាជនរងគ្រោះមានជម្ងឺផ្លូវចិត្តទើបឈានដល់ការធ្វើអត្តឃាតខ្លួនឯងដើម្បីបញ្ចប់បញ្ហា។

បន្ទាប់មកកម្លាំងនគរបាលជំនាញបានប្រសពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីក្រោយពីធ្វើកោសល្យវិច្ច័យរួច៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ