ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

3 ខែ មុន 15 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បានសាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវ​បានសាងសង់​ជា ៣ ដំណាក់កាល​ ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា ​មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក, សាល​ហាត់​កីឡា​ប្រយុទ្ធ, អគារ​ស្នាក់នៅ ,អាហា​រដ្ឋា​ន​ ​,ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,សាល​ហាត់​សាច់ដុំ ,សាល​កាយសម្ព័ន្ធ, សាល​កីឡា​បាញ់កាំភ្លើង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណីផងដែរ។

ការ​សម្រេចចិត្ត​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បីលើកស្ទួយវិស័យកីឡា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣។​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ