ព្រឹតិ្តការណ៍ថ្មីៗ

ជិះបញ្ច្រាសក្នុងល្បឿនលឿន បុកគេស្លាប់ ខ្លួនឯង និងអ្នកជិះក្រោយរបួសធ្ងន់!

2 ខែ មុន 35 tnn_admin

ភ្នំពេញ ៖  បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម  បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាសទិសដៅចរាចរណ៍ មកបុកចំពីមុខពេញ ទំហឹងបង្កអោយមានការភ្ញាក់ផ្អើល ឡើង កាលពី វេលាម៉ោង ១២និង ១០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី ២៩  ខែកក្កដា  ឆ្នាំ២០១៩  ត្រង់ចំណុច ខាងលិច ស្ពានអាកាស ៧មករា ប្រមាណ ៥០០ម៉ែត្រ  ស្ថិត តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី  ក្នុងសង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ ។

ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ខាងលើ មានឈ្មោះ  អាន  លីមអេន  ភេទប្រុស  អាយុ ៣៤ ឆ្នាំ  ជាអ្នកតៃកុងបើករថយន្ត ឲ្យព្រះសង្ឃ នៅវត្ត នាគវ័ន្ត  មានស្រុកកំណើត នៅភូមិឡឥដ្ឋ ឃុំរអាង  ស្រុក កំពង់សៀម  ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពី កន្លែងកើត ហេតុ បាន រៀបប្រាប់អោយដឹងថា នៅ មុន ពេល កើតហេតុ គេឃើញ បុរស រងគ្រោះ ខាងលើ បើកបរម៉ូតូ មួយ គ្រឿង ម៉ាក  ហុងដាឌ្រីម  ស៊េរី ០១៦  ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 1FP-4369។ ដោយធ្វើដំណើរតាម បណ្តោយមហា វិថី សហព័ន្ធ រុស្ស៊ី  ក្នុង ទិសដៅ ពី លិចទៅកើត  ឆ្ពោះទៅ ស្ពានអាកាស ៧មករា  និង ល្បឿន យ៉ាង លឿន  ស្របពេល នោះដែលក៏ ស្រាប់ តែ មាន ម៉ូតូ មួយគ្រឿង ទៀត  ម៉ាកហុងដាឌ្រីម  ស៊េរី ០៥  ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ  1N-9228  បើកបរដោយបុរសពីរនាក់ ក្នុងល្បឿនយ៉ាងលឿន  បញ្រ្ចាសទិសដៅចរាចរណ៍។ លុះជិះមកដល់ចំណុច កើតហេតុ ដែល មាន ស្ថានភាព កោង ម៉ូតូ នោះ  ក៏បើកបញ្ច្រាសទិសដៅ ចរាចរណ៍ ចូល ទៅ អៀបនិង របាំងថ្មពុះចែកទ្រូងផ្លូវ ។ រួចក៏ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះខាងលើ ចំពីមុខ ពេញទំហឹង  បណ្តាលឲ្យម៉ូតូ រងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំទាំងសងខាង។ ចំ ណែកឯបុរស គ្រោះខាងលើបាន ដួលបោកអូសទៅ និង ថ្នល់បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកឯបុរស ពីរនាក់ ទៀត ដែលជិះបញ្ច្រាស ទិសខាងលើបាន រងរបួសធ្ងន់ធ្ងរ ទាំងពីរនាក់ ត្រូវបានរថយន្ត សង្គ្រោះ បន្ទាន់ របស់ គ្លីនិក ឯកជន សម្ភពរស្មី  មកដឹកយកទៅសង្គ្រោះភា្លមៗ ។

ក្រោយ ពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន  និង សមត្ថកិច្ចជំនាញ ក៏បានចុះមក ដល់កន្លែង កើតហេតុ  ធ្វើការវាស់វែង  យកម៉ូតូទាំងពីរគ្រឿង  ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដើម្បី រង់ចាំ ធ្វើដោះស្រាយ។

ដោយឡែក សព បុរសរងគ្រោះ ស្លាប់បាត់បង់ជីវិត ខាងលើ  ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ រកសាច់ ញាតិ ក្រុមគ្រួសារ  និងប្រគល់ អោយយកទៅធ្វើបុណ្យទៅតាម ប្រពៃណី នៅឯខេត្តកំពង់ចាម  ដែលជាស្រុក កំណើត ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ