ព្រឹតិ្តការណ៍ថ្មីៗ

បន្លំជាអ្នករត់កង់បីឥណ្ឌា   កាច់កញ្ចក់ LEXUS-LX570 បានមួយ ចំហៀង  គេចខ្លួនមិនទាន់  ជាប់ខ្នោះ!

2 ខែ មុន 53 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត៥៧០ កាលពីវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា  ឆ្នាំ២០១៩  នៅចំនុចមុខហាងទីតានិច វិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨ សង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

ជនសង្សយ័មានឈ្មោះ ជឹម រាជ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ រីឯម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-9250 (ជារបស់ជនសង្ស័យ) ។

ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបាន  និងដកហូតវត្តុតាង មានកញ្ចក់រថយន្ត ម៉ាកឡិចស៊ីស LX570 ចំហៀងខាងឆ្វេងចំនួន១ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក  និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ