ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមការងារបច្ចេកទេសេស​​​ ចាប់ផ្តេីមសាងសង់រនាំងបណ្តោះអាសន្នការពារទឹកទន្លេមេគង្គបុកបាក់ច្រាំង​ នៅ​ឃុំពាមកោះស្នា​រ​ ​

3 ខែ មុន 16 tnn_admin

ខេត្តកំពង់ចាម៖ មន្ត្រីខេត្តកំពង់ចាម បានអោយដឹងថា រហូត​មក​ទល់​ពេល​នេះ​ ក្រុម​ការងារ​បច្ចេកទេស​​​ និងមាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ បានចាប់ផ្តេីមសាងសង់រនាំងបណ្តោះអាសន្នការពារទឹកទន្លេមេង្គបុកបាក់ច្រាំង​ នៅ​ឃុំពាមកោះស្នា​រ​ ​ស្រុកស្ទឹងត្រង់ ខណៈកន្លងមកមាន​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ជាបន្តបន្ទាប់​ ដែលជា​ក្តីកង្វល់​របស់​បងប្អូនប្រជាពលរដ្ឋ​​ ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ ក្នុង​ស្រុក​ស្ទឹងត្រង់​ ហើយ​ត្រូវ​បង្ខំចិត្ត​​​រុះរើ​ផ្ទះ​សំបែង​ទៅ​រស់នៅ​កន្លែង​មាន​សុវត្ថិភាព​ជាបន្តបន្ទាប់​​ផង​ដែរ​ ​។

លោក​ អ៊ុំ​ វិបុល​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយ​​ បាន​ឲ្យដឹងថា​ ដេីម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ស្នើ​សុំ​ទៅក្រសួងធនធានទឹក​និងឧតុនិយម​ និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ដេីម្បីមានវិធានការ​ទប់ស្កាត់លេី​ការ​បាក់​ច្រាំង​ទន្លេ​នេះ​។

គួររំលឹក​ថា កាលពីរដូវទឹក សម្រកទន្លេមេគង្គឆ្នាំ២០១៨ កន្លងទៅនេះ​ ច្រាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់​ ពិសេស នៅចំណុចមុខសាលា បឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាល​ឲ្យ​ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំ​ឲ្យ​កាត់ផ្តាច់ចរាចរណ៍ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះហើយដោយសាររដ្ឋបាលខេត្តពុំមាន បច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំង ទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបាន​ស្នេីសុំកិច្ចអន្តរាគមន៍ពីក្រសួងធនធានទឹកនិងឧតុនិយម និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ក្នុងការចុះ សិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ ស្កាត់ ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើ​ឲ្យ​បានទាន់ពេលវេលា​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ