ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និង របួសធ្ងន់ស្រាល៣នាក់ ក្បែរកន្លែងកើតហេតុ មានពិលឆក់ និងដំបងដែករលាស់

2 ខែ មុន 36 tnn_admin

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗរហើយយុវជន៣នាក់ទៀតរងរបួសធ្ងន់ស្រាល់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលពួកគេជិះម៉ូតូដេញវាយគ្នាពេញផ្លូវ  ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទី យប់រំលងអធ្រា្រត ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង  ភូមិត្រពាំងថ្លឹង  សង្កាត់ចោមចៅទី១  ខណ្ឌពោធិសែន ជ័យ  រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះផល  ប៉ូលី អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រ (ស្លាប់) មានស្រុកកំណើតស្រុកគងពិសី  ខេត្តកំពុងស្ពឺ   ចំណែកអ្នកជិះ ពីក្រោយត្រូវជាមិត្តភ័ក្រមានឈ្មោះអូន  សុភក្រ្ក  អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រ (រងរបូសស្រាល)អ្នកទាំង២ជិះម៉ូតូម៉ាកនិចពណ៍ ខ្មៅ  ពាក់ស្លាកលេខ  កំពង់ចាម 1R-2453  រីឯភាគីម្ខាងទៀត ដែលរងរបួសធ្ងន់មិនស្គាលអត្តសញ្ញាណទេ ជិះម៉ូតូម៉ាកឌ្រឹមសង់ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ  HL-2022។

បើតាមប្រភពព័ត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុន ពេលកើតហេតុគេឃើញយុវជនទាំង២ក្រុមជិះម៉ូតូតាមបណ្ដាលវេងស្រេងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ  ស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យយវជនម្នាក់បោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗ ចំណែកយុវជន៣នាក់ទៀតរងរបួសធ្ងន់ស្រាល់ត្រូវបានរថយន្តសាមុយដឹងទៅសង្រ្គោះភ្លាមៗ។

នៅកន្លែងកើតហេតុឃើញពិលឆក់ នៅក្បែរម៉ូតូឌ្រឹមសង់ចំនួន១  និងដំបងដែករលាស់ នៅក្បែរម៉ូតូម៉ាកនិចចំនួន១  ទើបគេសង្ស័យថាក្រុមនេះ ដេញវាយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែង  រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិយកទៅដើម្បីធ្វើបុណ្យតាមប្រពៃណី៕

សមត្ថកិច្ចបញ្ជាក់ថា កន្លងមកក្រុមនេះតែងធ្វើសកម្មភាពឆក់ យ៉ាងកក្រើកក្រុងភ្នំពេញតែម្តង ពិសេសក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ហើយកន្លងមកកម្លាំងសមត្ថកិច្ចក៏ធ្លាប់បង្ក្រាបចាប់បានបក្ខពួកក្រុមខាងលើនេះបានមួយចំនួនផងដែរ។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  និងសាកសួរធ្វើកំណត់កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ