ព្រឹតិ្តការណ៍ថ្មីៗ

តាមប្រម៉ាញ់ ក្រុមចោរឆក់ ឆ្លងខណ្ឌ  ឃាត់បាន៨នាក់ 

3 ខែ មុន 591 tnn_admin

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពេលពួកគេបានធ្វើសកម្មភាព លួចឆក់យកកាបូបលុយ កាលពីវេលាម៉ោង៦:៤០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ករណីនេះបង្កឡើងដោយជនសង្ស័យ៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង ហើយបានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបាន៨នាក់ទាំងសំបុកតែម្ដង  នៅចំណុចហាងស្រាក្រឡុក យីហោ “អូបាម៉ា ស្រាក្រឡុក” ផ្សារ សូរិយាម៉ល ខណ្ឌដូនពេញ នាវេលាម៉ោង៩:០២នាទីយប់ ថ្ងៃសៅរិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ៣នាក់រួមមាន

១-ឈ្មោះ អេង អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ម៉ៅ ស៊ីថា ហៅក្តាម  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

៣-ឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី៤-ឈ្មោះ នុង បូរី អាយុ១៧ឆ្នាំ,។

ទី៥-ឈ្មោះ ហេង វណ្ណនិត អាយុ១៧ ឆ្នាំ។

ទី៦-ឈ្មោះ នុត ម៉ានុត អាយុ១៧ឆ្នាំ។

ទី៧-ឈ្មោះ ផាត់ យូហ៊ៀន អាយុ១៩ឆ្នាំ។

៨-ឈ្មោះ វណ្ណ ទី ហៅទី ១៦ឆ្នាំ (ជនសង្ស័យទាំង៥នាក់នេះ ស្នាក់នៅក្នុងខណ្ឌសែនសុខ)។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ សាក់ គេចខ្លួន ។

ចំណែកជនរងគ្រោះជនរងគ្រោះមានឈ្មោះ ទូច វីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៧៤ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់រួមមាន កាបូបស្ពាយចំនួន១ (មានទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO , ខ្សែកមាសទម្ងន់១តម្លឹង មួយខ្សែ, ខ្សែកផ្លាកទីនទម្ងន់៧ជី មួយខ្សែ , លុយដុល្លា៥០០ដល្លា , លុយខ្មែរ៨០០.០០០រៀល និងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក) ។

សម្ភារៈបន្សល់ទុករួមមាន ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HT-7360 របស់ជនសង្ស័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើរហេតុ កាលពីវេលាម៉ោង០៦:៤០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះកំពុងជិះម៉ូតូជាមួយប្តី ក្នុងគោលបំណងទៅទិញបន្លែនៅផ្សារដើមគ ពេលជនរងគ្រោះធ្វើដំណើរ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែកជនរងគ្រោះដាក់កល់ភ្លៅ បានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនឈានទៅបង្ក្រាបបានទាំងសំបុកមុនដំបូងសមត្ថកិច្ចឃើញមុខសញ្ញាឈ្មោះ អេង អូន នៅចំណុចផ្លូវហាណូយ កំពុងជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ខ្មៅ ដែលជាម៉ូតូធ្វើសកម្មភាពឆក់កន្លងមក ពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនបាននាំមកសាកសួរ ក៏បែករឿងដឹងថាពួកវាណាត់គ្នាទៅផឹកស៊ី នៅចំណុច(ហាងអូប៉ាម៉ាស្រាក្រឡុក) ផ្សារសូរិយ៉ាម៉ល ស្ថិតនៅផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រោយពីបានចម្លេីយសារភាពពីជនសង្ស័យ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរះសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចុះទៅបង្ក្រាបនិងក្របួចបានទាំងសំបុកតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ