ព្រឹតិ្តការណ៍ថ្មីៗ

ក្នុងពេលតែមួយអធិការដ្ឋានខណ្ឌឬស្សីកែវ បង្ក្រាបមុខសញ្ញាគ្រឿងញៀន២ករណីក្នុងសង្កាត់២ផ្សេងគ្នា

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវ បានចុះបង្ក្រាប២ករណីក្នុង២សង្កាត់ផ្សេងគ្នាដោយឃាត់បានមុខសញ្ញា០៣នាក់ ក្នុងនោះមានយុវជន២នាក់ និងស្ត្រីម្នាក់។គួរបញ្ជាក់ថាកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២មិថុនា ម្សិលមិុញនេះកំលាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋានបានឃើញសមាសភាពជួញដូរគ្រឿងញៀនចំនួន២នាក់ ជិះម៉ូតូម៉ាកវេវ គ្មានស្លាកលេខ  ភ្លាមនោះកំលាំងសមត្ថកិច្ចយើងបានតាមពីក្រោយ ពីចំណុចផ្លូវ៩៣ ឡើងមកផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ជនទាំង២នាក់ដឹងខ្លួនក៏បានបន្ថែមល្បឿនដែលមានទិសដៅពីត្បូងទៅជើង ភ្លាមនោះសមត្ថកិច្ចយើងបានបញ្ជូនពត៌មានតាមវិទ្យុទាក់ទងឲ្យកំលាំងគោលដៅត្រួតពិនិត្យច្បាប់ចរាចរជើងគោកដែលនៅមុខឃ្លាំងសាំងសូគីមុីច នឹងបណ្តាគោលដៅពួនស្ទាក់ទាំងអស់ ដើម្បីជួយស្ទាក់ឃាត់នឹងធ្វើការត្រួតពិនិត្យជនទាំង២នាក់នោះ។

ទទួលបានពត៌មានភ្លាមកំលាំងនៅគោលដៅត្រួតពិនិត្យចរាចរ នឹងតាមបណ្តាប៉ុស្តិ៍ផ្សេងៗបានត្រៀមលក្ខណៈអន្តរាគមន៍តាមគោលដៅរបស់ខ្លួននិមួយៗ ក្រោយមកជនទាំង២នាក់ បានបង្អន់ល្បឿងតែមិនព្រមឈប់ដោយបានយកជើងធាក់បារ៉ាសចេញដើម្បីព្យាយាមបើកម៉ូតូរត់ ភ្លាមនោះសមត្ថកិច្ចបានដេញតាមពីក្រោយ នឹងបញ្ជូនពត៌មានបន្តតាមវិទ្យុទាក់ទង ទៅគោលដៅពាក់ព័ន្ធដើម្បីជួយស្ទាក់ ។ រហូតមកដល់គោលដៅប៉ុស្ត៍គីឡូម៉ែត្រលេខ៦ កំលាំងបានចេញមកស្ទាក់ តែជនទាំង២នាក់បានបើកម៉ូតូ បំបុកកំលាំង នឹងបន្តបើកគេចតាមបណ្តោយផ្លូវជាតិលេខ៥ រហូតដល់គោលដៅប៉ុស្ត៍ច្រាំងចំរេះទី២ ដែលមានសមត្ថកិច្ចយើងកំពុងត្រៀមចាំស្ទាក់ទៀត តែជនទាំង២នោះ នៅតែបន្តជិះគេច រួចបត់តាមផ្លូវបេតុងខាងក្នុងឡើងមកផ្លូវ៥៩៨ រួចក៏បត់ឡើងមកផ្លូវជាតិលេខ៥វិញ មកដល់ត្រង់ចំនុចហ្គាស់ទាន់សម័យសង្កាត់ស្វាយប៉ាក  សមត្ថកិច្ចយើងបានតាមទាន់ ហើយបានឲ្យជនទាំង២នាក់នោះឈប់ពេលនោះកំលាំងយើងបានចុះពីលើម៉ូតូបំរុងធ្វើការត្រួតពិនិត្យ តែជនសង្ស័យ១នាក់ដែលជិះខាងក្រោយបានប្រតាយជាមួយកំលាំងសមត្ថកិច្ចក៍បណ្តាលរាលកៃអាវុធខ្លី១គ្រាប់ត្រូវកំពួនជើងស្តាំ(ស្រាល) របស់បក្សពួកម្នាក់ទៀត ដែលអង្គុយខាងមុខ ភ្លាមនោះ កំលាំងយើងបានយកជននោះទៅមន្ទីរពេទ្យ ដោយឡែកនៅសល់ជន១នាក់ទៀតសមត្ថកិច្ចយើងបាននាំមកអធិការដ្ធានរួចបានធ្វើការត្រួតពិនិត្យមធ្យោបាយ(ម៉ូតូ)នៅចំពោះមុខជនម្នាក់នោះបានរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សចំនួន៣កញ្ជប់ នឹងឧបករណ៍ ស្បោងសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

ជនសង្ស័យទី១ឈ្មោះអឿន សុធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និង២ឈ្មោះអ៑ុត សំអ៑ាង ភេទប្រុស អាយុ៣០ឆ្នាំ (អ្នកបើកម៉ូតូរបួសកំពួនជើងស្តាំស្រាល)។
ដោយឡែកក្នុងមួយករណីទៀត នារីម្នាក់ត្រូវបាន កំលាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ  សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី០២ មិថុនាឆ្នាំ ២០១៦  ស្ថិតនៅចំនុចផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី  សង្កាត់ឬស្សីកែវ ដោយដកហូតបានថ្នាំញៀនជាច្រើនគ្រាប់។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចឃាត់បាននារីសង្ស័យម្នាក់ឈ្មោះពៅ  បុប្ផា  ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ  ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមពណ៍សរថ្លាចំនួន១៤កញ្ចប់តូច ថង់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍សំរាប់ជក់ថ្នាំមួយ  ទូរស័ព្ទណូគា១គ្រឿង និងប្រាក់ ១០០០០រៀលផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ខាងលើកំពុងស្ថិតក្រោមចំណាត់ការរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសុំណុំរឿងបញ្ចូនជនសង្ស័យឡើងតុលារការចាត់ការតាមផ្លូវច្បាប់ ៕

aaaIMG-20160602-WA0140IMG-20160602-WA0142IMG-20160602-WA0137document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ