ព្រឹតិ្តការណ៍ថ្មីៗ

គ្រូបង្រៀនម្នាក់ ត្រូវចោរគាស់ផ្ទះលួចអស់ទ្រព្យសម្បត្តិជាច្រើន ក្នុងសង្កាត់ទួលតាឯក

11 ខែ មុន 67 tnn_admin

បាត់ដំបង៖មួយរយៈនេះមានករណីចោរ ឆក់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានកើតឡើងជាញឹកញាប់ក្នុងក្រុងបាត់ដំបងជាហេតុធ្វើអោយប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តនិងអស់ជំនឿចំពោះសមត្ថកិច្ចដោយសារករណីនេះកើតឡើងហើយសមត្ថកិច្ចរកជនល្មើសមិនឃើញ។

ជាក់ស្តែងនៅចន្លោះម៉ោង៨ដល់ម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរគាស់លួចទ្រព្យសម្បត្តិអ្នកគ្រូបង្រៀនម្នាក់អស់ពីខ្លួនដែលខិតខំសន្សំរក ទុកអស់រយៈពេលជាច្រើនឆ្នាំ។

ប្រភពព័ត៌មានបានអោយដឹងថា៖ករណីខាងលើបានកើតឡើងនៅចំណុចក្រុមទី៣ ភូមិអូតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពបានបន្តថា៖ជនរងគ្រោះឈ្មោះ គឹម សុធារី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាគ្រូបង្រៀនមានទីលំនៅក្នុងភូមិ សង្កាត់កើតហេតុ។

សម្ភារៈដែលបាត់បង់រួមមាន៖លុយចំនួន១,០០០ដុល្លារ (១ពាន់ដុល្លារ) ខ្សែកប្លាកទីនបណ្តោងពេជ្រ ចំនួន៤ខ្សែ និងខ្សែដៃប្លាទីនចំនួន១ខ្សែ។

តើលោកស្នងការ ស្នងការរង ខេត្តបាត់ដំបងមានចំណាត់ការយ៉ាងដូចម្តេចចំពោះករណីនេះ?

ជាការពិតណាស់សមត្ថកិច្ចពុំមែនជាភ្នែកទិព្វ ត្រជៀកទិព្វ ដឹងឃើញមុនរាល់ករណីទាំងឡាយ ដែលបានកើតឡើងនោះទេក៍ប៉ុន្តែប្រជាពលរដ្ឋបានលើកឡើងថា៖បើករណីណាមួយកើតឡើងហើយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរមូលដ្ឋានគប្បីដាក់កម្លាំងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះផង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ(សុំមិនបញ្ចេញឈ្មោះ) បានបង្ហើបប្រាប់ក្រុមការងារយើងថា៖ជនសង្ស័យនៅមិនឆ្ងាយពីក្នុងភូមិកើតហេតុនោះឡើយ។

ដូច្នេះសូមសមត្ថកិច្ចស្រាវជ្រាវអោយបានមុឺងម៉ាត់ដើម្បីតាមប្រម៉ាញ់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមនិតិវិធី។

ជាចុងក្រោយក្រុមការងារយើងខ្ញុំសូមបញ្ជាក់ថារាល់ការផ្សព្វផ្សាយចំពោះភាពអសន្តិសុខ នេះពុំមែនជាការវាយប្រហារ ទៅលើសមត្ថភាពរបស់សមត្ថកិច្ចក្រុងនិងខេត្តបាត់ដំបងនោះទេ គឺគ្រាន់តែរិះគន់ក្នុងគោលបំណងស្ថាបនាតែប៉ុណ្ណោះ ដូច្នេះសូមលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តនិងលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង មេត្តាជ្រាបជាដំណឹងដោយក្តីអនុគ្រោះ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ