ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាប់រថយន្ត របួសមួយយគ្រួសារ

1 ខែ មុន 33 tnn_admin

ភ្នំពេញ ៖ មនុស្សមួយគ្រួសារប្រុសស្រីក្មេងចាស់៦នាក់ រងរបួសក្បាលដៃជើងស្រាលខណះបើក រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់មួយកង់  ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១  ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាឃើញបរថយន្តមួយគ្រឿងម៉ាក  ហាយឡែនឌ័រ  ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2AX-7675  ធ្វើដំណើរជាលក្ខណះគ្រួសារ ប្រុសស្រីក្មេងចាស់៦នាក់ ក្នុងនោះមានក្មេងតូចៗ៣នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ចំណុចផ្លូវបែកជាបួន កែងផ្លូវ១៩៣ បានរេចង្កូតទៅខាងឆ្វេងដៃ  ក៏ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកផ្លូវពេញទំហឹង ចំកង់ឆ្វេងខាងមុខ  បណ្ដាលឲ្យរបាំងថ្មខ្ទាតទៅផ្លូវម្ខាងទៀត  បាក់អស់មួយផ្ទាំង ចំណែករថយន្តខ្ទាតក្រឡាប់ផ្ងារជើង  និងមានរបួសក្បាលនិងជើង ស្រាលជាច្រើននាក់  បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ឆ្លងកាត់នោះ  នាំគ្នាជួយសង្គ្រោះ យកចេញមកក្រៅ  និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន  ចុះមកជួយអន្តរាគមន៍ ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ