ព្រឹតិ្តការណ៍ថ្មីៗ

ខ្ទង់លានដុល្លារ ? លោក ប៊ុណ្ណច័ន្ទ គ្រីស្នា នាយកក្រុមហ៊ុន ជេមខេម  លក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ

1 ខែ មុន 69 tnn_admin

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារលើកគ្នាមកតវ៉ា នៅលើដីរបស់ក្រុមហ៊ុន ជេមខេម មានលោក ប៊ុណ្ណច័ន្ឌគ្រឹះស្នា ជាអគ្គនាយកទិញលក់អចលនទ្រព្យតែល្អមើលតែឈ្មោះ ល្អមើលតែក្រុមហ៊ុន ធាតុពិតបោកប្រាស់ ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបាញ់បោក ក្រុមហ៊ុនមួយនេះ ដោយសារក្រុមហ៊ុន បង្កើតល្បិច បើកគម្រោងមួយ លក់ដីឡូត៍ ដែលមានទីតាំងនៅភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ក្រុមហ៊ុន ជេមខេម លក់ដីពុះឡូតិ៍ ដោយមានលោកប៊ុន ច័ន្ធគ្រឹះស្នា អាយុ ៤៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 020721575 មានទីលំនៅផ្ទះលេខ ១៤អឺសេរ៉ូ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។ផ្ទុយទៅវិញ ក្រុមហ៊ុនបានទទួលលុយគ្រប់ចំនួនហើយវេចយកទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ ចាញ់បោកអស់លុយខ្ទង់លានដុល្លារដល់អតិថិជនត្រូវការសាងសង់លំនៅដ្ឋាន ទើបបែកធ្លាយរឿង ក្លាយជាដីរបស់គេទាំងស្រុង ។

កើតជារឿងប្តឹងតវ៉ា តាំងពីថ្នាក់ភូមិ ឃុំ ស្រុក រហូតដល់ខេត្ត ច្រើនលើច្រើនសារហើយ នៅតែគ្មានដំណោះស្រាយ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះអតិថិជន ប្រជាពលរដ្ឋ ប្រមាណជាង២០០គ្រួសារផ្ទះការតវ៉ាជាថ្មីទៀតហើយ នៅលើដីជេមខេម ក្នុងស្រុកកណ្តាលស្ទឹង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រាប់សឹបឆ្នាំមកហើយ ក្រោយពីចាញ់បោក លោក ប៊ុណ្ណចន្ទ គ្រីស្នា អគ្គនាយក ក្រុមហ៊ុនជេមខេម ម្នាក់ៗអស់រាប់ពាន់រាប់ម៉ឺនដុល្លារ រហូតមកដល់ពេលនេះ ពាក្យបណ្តឹង រាប់ភ្លេច ដាក់ទៅអាជ្ញាធរ ស្រុក ខេត្ត នៅតែ គ្មានដំណោះស្រាយ ។

ប្រជាពលរដ្ឋសំណូមពរផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ៕

ជុំវិញករណីខាងលើ អង្គភាពយើងនិងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី សាម៉ីភាគី ឬ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ