ភ្លាត់ស្នៀតទៀតហើយ! បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈកំពុងឆក់ត្រី តែ……!

3 ខែ មុន 35 tnn_admin

កំពង់ចាម ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧:១០នាទី មានករណី ឆក់ត្រី បណ្តាលឲ្យ ឆក់ដោយចរន្តអគ្គិសនី ស្លាប់ខ្លួនឯងកើតឡើងលើជនរងគ្រោះ ឈ្មោះ យីន ភាច ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ចុះធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារ ករណីឆក់ខ្សែភ្លើង ពិតប្រាកដមែន។

បន្ទាប់ពីបានធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ