ព្រឹតិ្តការណ៍ថ្មីៗ

ចុះប្រមូលសម្ភារៈមួយចំនួន ដែលដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវសាធារណៈ

2 ខែ មុន 39 tnn_admin

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង ៣០នាទីយប់កម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តធ្វើការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ។

ជាលទ្ធផល: កម្លាំងប្រជាការពារខណ្ឌដូនពេញ បានធ្វើការប្រមូលកៅអីអង្គុយចំនួន១៤ តុចំនួន០៣ និង ស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ និងមានអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចំនួន០២ ស្លាក ផងដែរ។

សំភារៈខាងលើត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញ ប្រមូលយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីហៅម្ចាស់អាជីវកម្មទាំងនោះមកធ្វើការអប់រំណែនាំ បញ្ឈប់ការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ