ព្រឹតិ្តការណ៍ថ្មីៗ

ចោទថា ចេះអាបធ្មប់! ២នាក់ឪពុក និងកូន ស្ទាក់កាប់ បុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម

1 ខែ មុន 208 tnn_admin

ខេត្តកំពត៖ សម័យនេះ ហើយនៅជឿលើអំពើអាបធ្មប់ ឈានដល់កាប់សម្លាប់មនុស្សមិនញញើតដៃសោះ តែគេចមិនផុតពីសំណាញ់ច្បាប់។ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ឪពុក និងកូនជាបន្តបន្ទាប់។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ ត្រូវជាឪពុក ឈ្មោះ ឡុង រី អាយុ៥២ឆ្នាំ នៅភូមិវាលធំ ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ កក្កដា ២០១៩។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ត្រូវជាកូនឈ្មោះ ទេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៣ កក្កដា ២០១៩ ។

ជនរងគ្រោះឈ្មោះ ឡី ឆេង  អាយុ ៥២ឆ្នាំ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បួង ស្រុកកំពង់ត្រឡាច ខេត្តកំពត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២ កក្កដា ២០១៩ វេលាម៉ោង ១៨ និង៣០នាទី មានករណី ឃាតកម្មនៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឡើងដោយជនសង្ស័យ ២នាក់ស្ទាក់វាយ និងកាប់ជនរងគ្រោះតាមផ្លូវបណ្តាលឲ្យស្លាប់ ដោយចោទប្រកាន់ថា ជនរងគ្រោះ ចេះធ្វើអំពើអាបធ្មប់លើកូនចៅរបស់គាត់ ក្រោយប្រព្រឹត្តរួចឪពុក និងកូនគេចខ្លួនបាត់៕

បច្ចុប្បន្ន ជនសង្ស័យ២នាក់ឪពុក និងកូន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ រួចរួលហើយដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!