ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! ដី គម្រោងសាងសង់ព្រលានយន្តហោះ នៅស្រុកអូររាំង ត្រូវជនខិលខូចបោះបង្គោលព័ទ្ឋយក ជាកម្មសិទ្ធិ

2 ខែ មុន 61 tnn_admin

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោលដែលជនខិលខូចបោះព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ ដែលមានទីតាំងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលប្រតិបត្តិការនេះបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតបង្គោលទាំងនោះត្រូវដកចេញអស់ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានចុះធ្វើនេះ គឺដើម្បីការពារដីបម្រុងទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។ អភិបាលខេត្ត បន្តថា ដោយមើលឃើញមានសកម្មភាពបោះបង្គោលកំណត់ព្រំដីយកជាកម្មសិទ្ឋផ្ទាល់ខ្លួន លើដីព្រលានទើបលោកសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និងអាវុធហត្ថ ចុះដកបង្គោលរបងថ្មទាំងនោះ យកទៅរក្សាទុកប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី។ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រលានហោះនេះទេ ដែលអាជ្ញាធរចុះអនុវត្តន៍ការពារដីទុកជាសម្បត្តិសាធារណៈ សូម្បីដីចំការស្រល់ ដែលកំពុងរងការទន្ទ្រានពីជនមួយក្តាប់តូច ក៏លោកដាក់បញ្ជាឲ្យមន្ត្រីជំនាញ នឹងពាក់ព័ន្ឋទាំងអស់ចុះត្រួតពិនិត្យ និងរឹបអូសទុកជាសម្បិត្តរដ្ឋវិញ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា«គម្រោងសាងសង់ប្រលានយន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិលសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ