ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ៖ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាថា នឹងយកថ្នាក់បណ្ឌិតឱ្យបានដែរ

4 ខែ មុន 411 tnn_admin

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះហ្វេសប៊ុកផ្ទាល់ខ្លួនថា ល្ងាចនេះ ខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយះនៃវិស្សមកាល។ដោយសារភរិយាខ្ញុំ ជាជីដូន និងកូនស្រីខ្ញុំ ជាម្តាយជាប់ការងារមិនអាចជូនដំណើរបានតម្រូវអោយខ្ញុំជាជីតាឆ្លៀតពេល ជូនដំណើរចៅដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។

កាលពេលមុន ខ្ញុំ និងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះដល់ពេលត្រូវជូនដំណើរចៅម្តងដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ការសិក្យារបស់ពួកគេ។

និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបររទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀលនិងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តីតែខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយ ជូនដំណើរដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។

កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់
បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថា ចៅមួយនេះ នឹងជោគជ័យក្នុងការសិក្សារបស់គេ ដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ