ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់! រថយន្តមិនចាំម៉ាក បុកម៉ូតូជនបរទេស ត្រង់ចំណុចលើស្ពានព្រែកកំពង់បាយ (ស្ពានថ្មី) ក្រុងកំពត

11 ខែ មុន 20 tnn_admin

ខេត្តកំពត៖ យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូលើផ្លូវជាតិលេខ៣ ត្រង់ចំណុចលើស្ពានព្រែកកំពង់បាយ (ស្ពានថ្មី) ស្ថិតក្នុងភូមិកំពង់បាយខាងជើង​សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នាវេលាម៉ោង​០០និង២៤នាទី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មានរថយន្តបង្កមួយគ្រឿង មិនស្គាល់ម៉ាក និងសាវតាអ្នកបើកបរ ដោយបុករួច បានបើករថយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។ រថយន្តបើកក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ត្រង់ចំណុចខាងលើ បានវ៉ារថយន្តមួយគ្រឿង រួចរេចង្កូតទៅខាងឆ្វេងដៃ បុកនឹងម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ​បើកដោយឈ្មោះ​ TIMOTHEE ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ បារាំង ស្នាក់នៅផ្ទះជួលភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បើកក្នុងទិសដៅពីលិចទៅកើត រីឯសម្ភារៈខូចខាតមាន ម៉ូតូខូចកម្រិតធ្ងន់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ