ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបរវាងអគ្គមេបញ្ជាការកងទ័ពប្រ៊ុយណេ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ

1 ខែ មុន 33 tnn_admin

ប្រ៊ុយណេ៖ ក្រោយពីជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីទី ២ ក្រសួងការពារជាតិប្រ៊ុយណេឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសមជាមួយ ឧត្តមសេនីយ៍ទោ
Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud អគ្គមេបញ្ជាការកងទ័ពប្រ៊ុយណេ នៅថ្ងៃដដែល។

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្នុងនាមអគ្គបញ្ជាការកងទ័ពប្រុយណេ សូមគាំទ្រការរក្សា និងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបង្កើតទំនាក់ទំនាក់នាំមកនូវភាពស្និតស្នាល និងយោគយល់គ្នាកាន់តែស៊ីជម្រៅនៃកងទ័ពប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោក មានជំនឿថា កងទ័ពប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

បន្ទាប់មក គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានទស្សនៈកិច្ច សារមន្ទីកងទ័ពប្រ៊ុយណេ ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!