ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ២ ជួន ណារិន្ទ បើកកិច្ចប្រជុំបន្ទាន់ ស្តីពី ការបញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេ​សន្ត​ និង​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​

1 ខែ មុន 48 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព្រឹកថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ​២០១៩​ ថ្មី​ៗ​នេះ​ លោកឧត្តម​សេនីយ៍ទោ​ជួន ណា​រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បាន​ដឹក​នាំបើកកិច្ចប្រជុំជា​បន្ទាន់​មួយ​ ដើម្បី​ផ្សព្វ ផ្សាយប្រកាស​ ស្តី​ពី​ការ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេ​សន្ត​ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ និង​សេចក្ដី​ណែនាំ​ស្តី​ពី​ការ​ចេញ​លិខិត​រដ្ឋបាល​ និង​លិខិត​អត្រា​នុកូលដ្ឋាន ឲ្យ​សហព័ទ្ធ​ជា​ខ្មែរ​ កូន​ និងជន​បរទេស​អន្តោ​ប្រវេ​សន្ត​។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​លោក​ស្នងការ​រង​ទទួល​ផែន​ជំនាញ​ ការិយាល័យ​ពាក់​ព័ន្ធ​ លោក​អធិការ​នគរបាល​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ នានា​ ទូទាំងខេត្តព្រះសីហនុ។

លោកឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ ស្នងការ​នគរបាលខេត្ត បានមាន​ប្រសាសន៍ណែនាំ​បន្ថែម​ សូម​ឲ្យ​អស់​លោក​ទាំងអស់​ ដែល​មាន​ភារកិច្ច​គ្រប់គ្រង​ជន​បរទេស​ ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​ប្រកាស​លេខ​៥៦៧១ប្រក និង​ សេចក្ដី​ណែនាំ​លេខ​០១៥ សណន របស់​ក្រសួង​មហាផ្ទៃ​ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ដោយ​ត្រូវ​ធ្វើ​ស្ថិតិ​ គ្រប់គ្រង​ ជន​បរទេស​អន្តោ​ប្រវេ​សន្ត​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​ មាន​សញ្ជាតិ​អ្វី​ខ្លះ​? មាន​ប័ណ្ណ​ការ​ងារ​ និង​ គ្មាន​ប័ណ្ណ​ប៉ុន្មាន​នាក់​? និង​មិន​ត្រូវ​ចេញ​លិខិត​ ឬ​ធ្វើ​ការ​ងារ​ផ្សេង​ៗ​ ខុស​ពី​ប្រកាស​ និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ ចៀសវាង​មាន​កំហុស​ អាច​ជាប់​ទោស​ទណ្ឌ​ទៅ​ថ្ងៃក្រោយ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ