ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ រដ្ឋមន្ត្រីទី ២ ក្រសួងការពារជាតិប្រ៊ុយណេ

1 ខែ មុន 15 តូ សុផល

(ប្រ៊ុយណេ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ

ឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រីទី ២ ក្រសួងការពារជាតិប្រ៊ុយណេនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ ឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិ និងក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាន។ 

ឯកឧត្តម គាំទ្រគំនិតផ្តួចផ្តើមសកម្មភាពទ្វេភាគីរួមគ្នាដែលកងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើតនៅពេលអនាគត។  

ឯកឧត្តម រដ្ឋមន្រ្តីទី ២ បានបញ្ជាក់ថាការរក្សាសិ្ថរភាព និងសន្តិភាពក្នុងតំបន់ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងតំបន់មានឱកាសក្នុងការអភិវឌ្ឍ និងរីកចំរើន។ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រ៊ុយណេដែលបានទទួលស្វាគមន៍យ៉ាកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជឿជាក់ថាដំណើរទស្សនកិច្ចនេះ ជាការបន្តរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគតទាំងកម្រិតទ្វេភាគី និងតំបន់អាស៊ានទាំងមូល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា បញ្ហាសន្តិសុខជាបញ្ហារួម ពុំសំដៅចំពោះប្រទេសណាមួយឡើយ ហើយជាពិសេសក្នុងសម័យកាលសាកលភាវូបនីកម្ម និងបច្ចេកវិទ្យា ហេតុនេះការភ្ចាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការបង្កើតសកម្មភាពរវាងបុគ្គល និងបុគ្គល នឹងជួយសម្រួលក្នុងកិច្ចសហប្រតិបត្តិការនៅពេលអនាគត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ