ព្រឹតិ្តការណ៍ថ្មីៗ

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បំភ្លឺ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងរ៉ឺម៉កកង់បី ហើយត្រូវអ្នកលេង Facebook យកទៅវែកញែក!

3 ខែ មុន 271 tnn_admin

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមបំភ្លឺលើ ករណីគ្រោះថ្នាក់ចរាចរកើតឡើង ១លើក រវាងរថយន្តនិងរ៉ឺម៉កកង់បី កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ១០១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលភាគីខាងរឺម៉កកង់បីបានបង្ហោះឲ្យជួយរកយុត្តិធម៍ ។ ចំពោះករណីខាងលើនេះ ក្រោយពីកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានយករថយន្តនិង រ៉ឺម៉កកង់បី មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយភាគីបង្កខាងរថយន្តបានរត់គេចខ្លួន ទន្ទឹមនោះដែរ កម្លាំងជំនាញផ្នែកចរាចរបានធ្វើការស្រាវជ្រាវរកជនបង្កតាមរយៈលេខរថយន្ត ដែលមានម្ចាស់ឈ្មោះ ជូ ចន្ថា មានទីលំនៅផ្ទះលេខ ៤៤៦ ផ្លូវម៉ៅសេងទង់ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបានចាត់វិធានការកោះអញ្ជើញភាគីបង្កខាងរថយន្ត តែត្រូវបាននគរបាលមណ្ឌលលោក ឯល សាវុធ បញ្ជាក់ថា ឈ្មោះ ជូ ចន្ថា ពុំមានទីលំនៅផ្ទះលេខ ៤៤៦ ផ្លូវម៉ៅសេងទង់ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

​ បច្ចុប្បន្នអធិការដ្ឋាននគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅការិយា​ល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តនីតីបន្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ