ព្រឹតិ្តការណ៍ថ្មីៗ

ដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀនមួយកញ្ចប់

3 ខែ មុន 47 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ថង់តូចត្រូវបានសមត្ថកិច្ចឃាត់និងដកហូតបានខណះឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក។ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ១០១៩ ភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ សឿន សីហា អាយុ១៨ ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ពណ៌ខ្មៅពាក់ស្លាកលេខ ប.មានជ័យ1D-3127 ធ្វើដំណើរឆ្លងកាត់ គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ដោយជិះម៉ូតូពីជើងមកត្បូង ពេលនោះកម្លាំងសមត្ថកិច្ចឃើញជិះម៉ូតូគ្មានពាក់មួកសុវត្តិភាពនិងមិនមានកញ្ច្រក់ត្រឹមត្រូវក៍ហៅត្រួតពិនិត្យ ស្រាប់តែប្រទះឃើញ មានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់កាន់នៅដៃខាងឆ្វេងសមត្ថកិច្ចក៍ ឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ