ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានគ្រប់គ្រងកីឡាប្រដាល់របស់ក្រុមហ៊ុនCBS ប្រគល់សំភារៈកីឡាដល់ក្លឹបចំនួន៥

1 ខែ មុន 13 tnn_admin

ភ្នំពេញ៖ លោកប្រធានគ្រប់គ្រងកីឡាប្រដាល់របស់ក្រុមហ៊ុនCBS ប្រគល់សំភារៈសំរាប់ហ្វឹកហាត់កីឡាប្រដាល់ដល់ក្លឹបប្រដាល់ចំនួន៥ នារសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩នៅស្តាតមរតកតេជោ ស្ថិតតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ។

លោកម៉ា ស៊ីថេត ប្រធានគ្រប់គ្រងកីឡាប្រដាល់របស់ក្រុមហ៊ុនCBS រួមមានទូរទស្សន៍CTN MYTV និងCNC បានប្រគល់សំភារៈសំរាប់ហ្វឹកហាត់កីឡាប្រដាល់ កម្រាលសម្រាប់ក្រាលហ្វឹកហាត់ និងអង្ករដល់ក្លឹបប្រដាប់ចំនួន៥ រួមមាន ទី១-ក្លឹបជំរើសជាតិជាតិថ្នាលគុនខ្មែរ ទី២-ក្លឹបប្រដាល់កងពលតូចពិសេសឆ័ត្រយោង ៩១១ ទី៣-ក្លឹបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ទី៤-ក្លឹបអង្គរជ័យខេត្តសៀមរាប និងទី៥-ក្លឹបឃ្លាំងមឿង ។ សម្ភារៈកីឡារួមទាំងអង្ករ សរុបជាទឹកប្រាក់អស់ចំនួន៦ពាន់ដុល្លារ។

លោក ម៉ា ស៊ីថេត បានឲ្យដឹងថា ការចែករំលែកសម្ភារៈកីឡាសម្រាប់ឲ្យកីឡាករយកទៅហ្វឹកហាត់នេះគឺជាថវិកាផ្ទាល់របស់លោកដែលធ្វើឡើងជាជំហានៗ ទៅតាមលទ្ធភាព ចែក ជូនដល់បណ្តាក្លឹបប្រដាល់នៅក្នុងប្រទេសកម្ពុជា ។ ចំពោះការផ្តល់ជូនសម្ភារៈកីឡារបស់បណ្តាលក្លឹបសម្រាប់យកទៅឲ្យកីឡាករហ្វឹកហាត់គឺជាការចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ។ ជាពិសេសលោកចង់ឃើញកីឡាករក្នុងប្រទេសរបស់យើងពេលដែលឡើងប្រកួតមានការហ្វឹកហាត់បានគ្រប់គ្រាន់និងប្រកួតបាន ល្អតែប៉ុណ្ណោះ ។

លោកឯកឧត្តម ម៉ិល កាដូ តំណាងឱ្យក្រសួងអបរំយុវជននិងកីឡា សូមថ្លែងអំណរគុណដល់លោកម៉ា ស៊ីថេត ដែលបានឧបត្ថម្ភសំភារៈកីឡាដល់កីឡាករជំរើសជាតិថ្នាលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីរួមចំណែកក្នុងការលើក ស្ទួយវិស័យកីឡាឲ្យរីកចំរើននាថ្ងៃអនាគត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ