ព្រឹតិ្តការណ៍ថ្មីៗ

លឿនយ៉ាងនេះ! តែងតាំង លោក ងិន ពេជ ជាព្រះរាជអាជ្ញាខេត្តរតនគិរី ស្តីទី បន្ទាប់ពីដកតំណែងលោក ជា ពេជ្រ ព្រោះប្រពន្ធប្តឹង រឿងផិតក្បត់

1 ខែ មុន 403 tnn_admin

ភ្នំពេញ៖ ពិតជាលឿនមែន ក្រោយដកតំណែងលោក ជា ពេជ្រ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេច តែងតាំង លោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ។

យើងតាមលិខិតបង្គាប់ការលេខ ០១៣ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងព្រះរាជអាជ្ញាជាផ្លូវការ៕

យោងតាម លិខិតលេខ១៤០២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌ បានទទួលលិខិតជូនដំណឹងលេខ៦៥១ អយប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់ លើលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ឯកព័ន្ធភាព។

គួររំលឹកផងដែរថា លោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងលោក ជា ពេជ្រ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ផិត បន្ទាប់ពីលោកស្រីរកឃើញថា លោក ជា ពេជ្រ បានលួចលាក់មានប្រពន្ធចុងរហូតមានកូនប្រុសម្នាក់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!