ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យពង្រឹង ការអនុវត្តច្បាប់ និងដោះស្រាយបញ្ហានានា

1 ខែ មុន 35 tnn_admin

ភ្នំពេញ៖ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំក្រោមប្រធានបទស្ដីពីការត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហានានា។

ក្រោមអធិបតីភាពលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំ និងមន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីអធិការដ្ឋាននគរបាល កងរាជអាវុធហត្ថខណ្ឌក្នុងរាជធានី មន្ត្រីនគរបាលយុត្តិធម៌មកពីអង្គភាពនានាចំណុះរាជធានីភ្នំពេញ អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការសាលាដំបូងរាជធានីភ្នំពេញ។

កិច្ចប្រជុំបានពិភាក្សាពីនីតិវិធីច្បាប់ក្នុងការបង្រ្កាបបទល្មើសចរាចណ៍ដែលបានប្រព្រឹត្តក្រោយឥទ្ធិពលនៃគ្រឿងញៀន នីតិវីធីចោទប្រកាន់ ការបញ្ជូនទៅជម្រះផ្ទាល់ កំណត់ហេតុបង្ហាញខ្លួនភ្លាម ឬការបើកការស៊ើបសួរ ការកម្រិតនៃការដែលត្រូវផ្តន្ទាទោសសមស្របតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ជាដើម។

កិច្ចប្រជុំនេះក៏បានលើកឡើងនូវការដោះស្រាយបញ្ហាប្រឈមកន្លងមកដែលទទួលបានផ្លែផ្កាល្អ។ ទន្ទឹមគ្នានេះដែរ អង្គរប្រជុំយល់ស្របជាគោលការណ៍ពាក់ពន្ធ័ទៅនឹងបច្ចេកទេសក្នុងការអនុវត្តការងារ ក៏ដូចជាការពន្លឿនកិច្ចនីតិវិធីឲ្យឱ្យបានឆាប់រហ័សជាងមុនដើម្បីកាត់បន្ថយភាពកក់ស្ទះសំណុំរឿង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!