ព្រឹតិ្តការណ៍ថ្មីៗ

បិទចរាចរណ៍ ទាំងស្រុងលើផ្លូវខ្នងភ្នំគូលែន ពីផ្លូវឡើងស្រុកស្វាយលើ ដល់ភូមិតាពេញ

11 ខែ មុន 25 tnn_admin

ខេត្តសៀមរាប៖ តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្ដែងស្ដីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពកមពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។

ទីតាំងមួយចំនួននៅមានគ្រាប់គ្រួសដែលអាចបណ្ដាលឲ្យរថយន្តក្នុងស្ថានភាពចុះចំណោទងាយរអិល ចំណុចបទកកោងមូយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថភាពនៅឡើយជាដើម។ល។

ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដែលបានភ្ជាប់ជូនខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ