ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌចំការមន​ ព្រមានធ្ងន់ៗ ចំពោះការគេចវេស មិនបំពេញការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

11 ខែ មុន 444 tnn_admin

ភ្នំពេញ៖  លោក ថេង សុថុល អភិបាលខណ្ឌចំការមន​ ក្រើនរំលឹក មន្ត្រីក្រោមឱវាទរបស់ខ្លួន កែប្រែឥរិយាបថ​ ត្រូវរួមគ្នាធ្វើការ​ ពាក់ព័ន្ធនិងការងារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាព​ ចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌ​ ។

លោកអភិបាលខណ្ឌ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ​គណៈបញ្ចាការ​ឯកភាព​ខណ្ឌចំការមន ដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួម កាលពីរសៀលថ្ងៃទី២៥​ កក្តដា ២០១៩ នេះ​។

អភិបាល ព្រមានធ្ងន់ៗថា បើមិនផ្លាស់ប្តូរ ឥរិយាបថ ក្នុងការចូលរួមសកម្មភាពការងារ របស់ខណ្ឌទេ លោកនឹងបញ្ជូនឈ្មោះ ទៅអោយ ឯកឧត្តមអភិបាលរាជធានី ដើម្បីធ្វើការពិន័យតាមរដ្ឋបាលហើយ។

លោកបានលើកឡើងត្រង់ៗ ចំពោះមុខ ក្នុងអង្គប្រជុំថា កន្លងមក លោក-​លោកស្រី ជាអភិបាលរងខណ្ឌ ខ្វះការចូលរួមជាមួយអាជ្ញាធរ ក្នុងមូលដ្ឋានក្នុងការងារមួយចំនួន ដូចជាបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពចរាចរណ៍​ ជាពិសេសការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅពេលយប់។

គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំប្រចាំខែ របស់ស្នងការដ្ឋាននគរបាលរាជធានី ព្រឹកថ្ងៃទី២៤កក្កដា ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញអោយអាជ្ញាធរពាក់ព័ន្ធបន្ត ដាក់គោលដៅរត្រួតពិនិត្យ នៅពេលយប់នៅតាមមូលដ្ឋានខណ្ឌទាំង១៤ដើម្បីធ្វើការត្រួតពិនិត្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព និងពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបររថយន្តធុនធំ និងព្រូរថយន្តផងដែរ​ ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ