ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា ជួញដូរគ្រឿងញៀនម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន

1 ខែ មុន 159 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀនដោយដកហូតក្រាមសថ្លាជាគ្រឿងញៀនមួយកញ្ចប់ល្មម។កាលពីវេលាម៉ោង០២ និង០០នាទី ទាបភ្លឺថ្ងៃទី២៥ កក្កដា ២០១៩ នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ប៉ូ ចន្ធី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេ៤៥៦ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០១នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

សមត្ថកិច្ចបន្តថាលុះព្រឹកថ្ងៃដដែលបាននាំខ្លួនជនសង្ស័យទៅឆែកឆេរដល់បន្ទប់ស្នាក់នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ជាលិទ្ធិផលបានរកឃើញក្រាមសថ្លាជាថ្នាំញៀនចំនួន៥ កញ្ចប់
ថង់តូចឧបករណ៍ជក់គ្រឿងញៀនមួយចំនួនថែមទៀតផងនិងបានបិតបន្ទប់ជួលខាងលើបណ្តោះអាសន្នផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!