ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទ បានសម្រេច នៅសែនសុខ ចាប់បាន នៅដូនពេញ!

3 ខែ មុន 62 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២៤ កក្កដា ២០១៩ វេលាម៉ោង ១៩ និង៤០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខសាលាមុំ ផ្លូវ២០០២កែងផ្លូវ៥៥៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យ ២នាក់រួមមាន ៖
១-ឈ្មោះ មាឃ បូណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌពោដង្កោ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌពោដង្កោ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ ឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ ទូរសព្ទ័១គ្រឿងម៉ាកអាយហ្វូន 7 plus។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពត 1L-8498 របស់ជនសង្ស័យ ។

ប្រភពប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះមូតូ តែម្នាក់ឯងមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោរបស់ជនរងគ្រោះរួចបើកម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ និងបានជិះម៉ូតូដេញតាម តែជនសង្ស័យបានបន្ថែមល្បឿនម៉ូតូជិះគេចខ្លួន ដល់សង្កាត់ស្រះចក់ ខណ្ឌដូនពេញ ទើបចាប់បានជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបនដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ៕

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ