ព្រឹតិ្តការណ៍ថ្មីៗ

រឿង សំបុកកំប៉ុងស្រាបៀរ រាយប៉ាយក្នុងប៉ុស្តិ៍ប៉ូលិស ស្នងការក្រុង ចុះធ្វើការសាកសួរ និងស្រាវជ្រាវ ច្បាស់ហើយ!

2 ខែ មុន 416 tnn_admin

សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ ការពិត ដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបច្បាស់ថា ក្រោយពីទទួលព័ត៌មាននៅលើបណ្តាញសង្គមភ្លាម ក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការសាកសួរ និងស្រាវជ្រាវលើករណីនេះភ្លាម ទើបទទួលបានលទ្ធផលដូចខាងក្រោម៖

១. ជាក់ស្តែងពិតជាមានមែនទាក់ទងទៅកំប៉ុងស្រានៅប៉ុស្តិ៍ ប៉ុន្តែខាងក្រុមការងារសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា នៅយប់ថ្ងៃនោះសង្កាត់បានទទួលស្រាមួយកេះពីប្រជាពលរដ្ឋ ហើយសង្កាត់ក៏បានហៅប្រជាការពារ មេភូមិ មកពិសារទាំងអស់គ្នា នៅមុខប៉ុស្តិ៍ដោយសារមានភ្លើងភ្លឺ ក្រោយមកក៏មានអំពើហិង្សាមួយកើតឡើងប្រជាពលរដ្ឋ បានមកប្តឹងប៉ុស្តិ៍ ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចេញទៅភ្លាមដើម្បីដោះស្រាយបញ្ហានេះ ហើយនៅពេលពិសារចប់ ដោយពុំមានអ្នកធ្វើការប្រមូលសម្អាតសំបកកំប៉ុង ទើបនៅសល់ក្រោមតុដូច្នេះ។

២. ចំណែកឯករណីដែលសារព័ត៌មានមួយចំនួនសរសេរថា ទៅប្តឹងដល់ប៉ុស្តិ៍ មិនមានអ្នកនៅទទួលពាក្យបណ្តឹង គឺមិនពិតនោះទេ ជាក់ស្តែងពេលដែលជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅម៉ោងប្រហែល៤ទៀបភ្លឺ គឺមានលោកនាយរងប៉ុស្តិ៍ម្នាក់ និងមន្ត្រីពីរនាក់ទៀតបានសួរនាំរឿងហេតុ និងសរសេរពាក្យបណ្តឹងជូនគាត់ភ្លាមៗផងដែរ ហើយក៏បាននាំជនរងគ្រោះទៅរកកន្លែងកើតហេតុផងដែរ ប៉ុន្តែជនរងគ្រោះគាត់ក៏ចាំមិនច្បាស់ទីតាំងកើតហេតុនោះឡើយ។

សូមបញ្ជាក់ជាថ្មីថា ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានចុះផ្សាយផងដែ របើសិនជាមានករណី ប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹង របស់ពលរដ្ឋ អាចខំមិនចូលក្នុងផេក នោះក្រុមការងារនិងចាត់វិធានការភ្លាមៗផងដែរ។ សូមអរគុណ!!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ