ព្រឹតិ្តការណ៍ថ្មីៗ

បងប្អូនជួយ Share មានសប្បុរសជន ចង់ជួយព្យាបាលក្មេងដំបៅមាត់នេះ ប៉ុន្តែអត់ស្គាល់កន្លែងរស់នៅ

1 ខែ មុន 18 tnn_admin

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ដែលមានដំបៅក្នុងមាត់រីកធំដូចនំឡើងហើយស្រែកយំនោះ ត្រូវបានមហាជនអាណិតនិងអំពាវនាវជួយដល់ក្មេងប្រុសនេះ ។ ជាមួយគ្នានោះ ថៅកែស្រីមជ្ឈមណ្ឌលថែរក្សាសម្រស់ “ផ្កាកែវ” បានប្រកាសស្វែងរកក្មេងប្រុសរូបនេះចង់លំនៅដ្ឋានច្បាស់លាស់កន្លែងណា ដើម្បីចុះទៅជួបផ្ទាល់ និង យកក្មេងនេះមកព្យាបាល។

ក្មេងប្រុសដែលមានដំបៅក្នុងមាត់យ៉ាងធំ មានហ្វេសប៊ុកបុរសម្នាក់ឈ្មោះថា “Keo Nimith” បានបង្ហោះរូបថតនិងវិឌីអូក្មេងប្រុសនេះយំខ្លាំងដោយសារតែបំបៅមាត់រីកធំឡើង។ ប៉ុន្តែឯកសាររូបថតនេះ បង្ហោះតាំងពីខែកុម្ភៈ ឆ្នាំ២០១៩មកម្ល៉េះ នៅតែល្បីនិងមានការអាណិតយ៉ាងខ្លាំង។

អ្នកស្រី សួរ ស្រីកែវ នាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់ “ផ្កាកែវ” បានប្រាប់រស្មីកម្ពុជាឱ្យដឹងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកស្រីបានទាក់ទងទៅកាន់ប្រុសខាងលើដែលបង្ហោះរូបថតក្មេងប្រុសនោះ ប៉ុន្តែមិនអាចសុំការបញ្ជាក់យ៉ាងច្បាស់លាស់បានឡើយថា ក្មេងឈឺដំបៅមាត់យ៉ាងខ្លាំងនេះមានស្ថានភាពយ៉ាងណានោះទេ បានព្យាបាលហើយឬអត់នៅ? ឬជាធូរស្បើយ។ គ្រាន់តែម្ចាស់គណនីហ្វេសប៊ុកប្រាប់ថាក្មេងនេះ នៅឈឺមិនទាន់ជា ហើយជាក្មេងរស់នៅខេត្តកំពង់ចាម ហើយសួរសុំអាស័យដ្ឋាន និង លេខទូរសព្ទរបស់ម្តាយក៏មិនប្រាប់ទៀត។

ជាអ្នកចូលចិត្តធ្វើបុណ្យនិងចង់ជួយក្មេងប្រុសរូបនេះ អ្នកស្រី ផ្កាកែវ បាននិយាយថា ប្រសិនបើមហាជន អាជ្ញាធរ ក្នុងខេត្ត បានដឹងដំណឹង ឬ ស្គាល់ពីអត្តសញ្ញាណក្មេងប្រុសរូបនេះ សូមជួយទំនាក់ទំនងមកអ្នកស្រីផ្ទាល់ ឬ ផ្ញើរសារ ទៅកាន់លេខ 012647000, 016647000,090647000។ ព្រោះអ្នកស្រីចង់ទៅជួបផ្ទាល់មើលស្ថានភាព និង ចង់យកក្មេងទៅព្យាបាលនៅមន្ទីរពេទ្យឱ្យបានត្រឹមត្រូវដោយចេញថ្លៃចំណាយសម្រាប់ក្មេងប្រុសរូបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!