ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយប្រពន្ធតាមទាន់ ដឹកស្រីស្នេហ៍ ចូលផ្ទះសំណាក់! រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារង អ៊ង រី ទៅបម្រើការនៅក្រសួងវិញ

1 ខែ មុន 131 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុងឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។

លិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ។

សូមជម្រាបជូនថា សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ «ស្រែនាង» ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើម
តាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ