ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងតូចវាចេញពីមុខឡាន! ឡានដឹកដីបុកចូលតូបលក់គុយទាវផ្អើលប្រជាពលរដ្ឋ

1 ខែ មុន 27 តូ សុផល

ភ្នំពេញ៖ រថយន្តកូរ៉េប្រភេទដឹកដីមួយគ្រឿងអ្នកបើកបរលឿនជ្រុលកេចជង្ហុកក៍រ៉េចង្កូតបុករះតូបលក់គុយទាវផ្អើលប្រជាពល រដ្ឋក្នុងករណីនេះធ្វើអោយក្មេងប្រុសស្រី២នាក់របួសស្រាល។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៤ កក្កដា២០១៩នៅផ្លូវបេតុងភូមិសែនសុខ២
សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្តបង្ករម៉ាក HYYUNDAIពណ៌ខៀវពាក់ ស្លាកលេខភ្នំពេញ2A-1154 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពីជើងទៅត្បូងខណះមកដល់គោលដៅបានកេចជង្ហុករ៉េចង្កូតទៅខាងស្តាំមដៃបុករះចូលកន្លែងតូបលក់គុយទាវផ្អើលប្រជាពលរដ្ឋក្នុងករណីនេះធ្វើអោយក្មេងប្រុសស្រី២នាក់របួសស្រាលខូចខាតចានឆ្នាំទូលក់គុយទាវ កង់ចំនួន ០២គ្រឿងម៉ូតូខូចបន្តិចបន្តួច២គ្រឿង។

ក្រោយហេតុការណ៍កើតឡើងរថយន្តបង្ករត្រូវសមត្ថកិច្ចចុះវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ