ព្រឹតិ្តការណ៍ថ្មីៗ

អាជីវករ ៤៤គ្រួសារលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈេីទាល ចូលជួបពិភាក្សាជាមួយអភិបាលខេត្តព្រះសីហនុ ខេត្តព្រះសីហនុ

3 ខែ មុន 46 តូ សុផល

ខេត្តព្រះសីហនុ៖  ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ចំនួន ៤៤គ្រួសារ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុនារសៀលថ្ងៃអង្គារ ៧រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យបងប្អូនអាជីវករទាំងអស់ ចូលរួមជាមួយអាជ្ញាធរក្រុង ខេត្ត រៀបចំកែលម្អប្រព័ន្ធលូនៅតាមទីតាំងរបស់ខ្លួន ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសត្រូវទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សោភ័ណភាព និងកិត្យានុភាពទីក្រុងទេសចរណ៍ ។
ដោយឡែកចំពោះការសាងសង់តូបលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល យើងត្រូវសាងសង់អនុវត្តតាមគំរូប្លង់មេ ស្តង់ដារដែលបានកំណត់ ដើម្បីរក្សាសោភ័ណភាព បរិស្ថាន និងបទដ្ឋានបច្ចេកទេស កាន់តែល្អប្រសើរថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ